កម្សាន្ត៖ ស្ត្រីម្នាក់កំពុងធ្វើឱ្យអ្នកចូលចិត្តលេងហ្គេមអង្គុយស្តាយឧបករណ៍ PS5 មិនតិចឡើយ ក្រោយនាងបានបំផ្លាញវាចោលដោយការទម្លាក់ពីលើអគារខ្ពស់ទៅក្រោមខ្ទេចអស់គ្មានសល់ក្រោយឈ្លោះគ្នាជាមួយមិត្តប្រុស។
វីដេអូនៃសកម្មភាពដែលនាងបានបោះទម្លាក់ PS5 ពីលើអគារទៅទាំងមិនស្តាយនោះ បានផុសនៅលើបណ្តាញសង្គម TikTok ជាមួយនឹងសម្លេងស្រែកស្ទើរភ្លាត់សម្លេងពីមិត្តរបស់នាងដែលបានថតវីដេអូនោះ។
ចំពោះមូលហេតុដែលធ្វើឱ្យស្រ្តីរូបនោះធ្វើដល់ថ្នាក់នេះដោយសារមិត្តប្រុសនាងមិនយកចិត្តទុកដាក់លើនាង វក់តែជាមួយហ្គេមទើបនាងបំផ្លាញ PS5 នេះចោលតែម្តង។ ក្រោយវីដេអូនេះបានចែករំលែកឡើងលើ TikTok មនុស្សមួយចំនួនបានចូលរួមផ្តល់មតិថា ទោះជាយ៉ាងណាប្រសិនយកទៅលក់វាប្រសើរជាងការដែលត្រូវបំផ្លាញចោលបែបនេះ និងមានអ្នកមួយចំនួនធ្វើការរិះគន់ផងដែរ៕
(ទស្សនាវីដេអូ)