×

កូនស្រី ឌី សូនិត្តា កាន់តែធំ​កាន់តែដូច​តុក្កតា

ភ្នំពេញ៖ តាំងពីកូនស្រីឌី សូនិត្តា ចាប់កំណើតមក អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ថា ក្មេងតូចរូបនេះមានមុខមាត់ខុសប្លែកពីក្មេងដទៃ ជាពិសេសកែវភ្នែករបស់នាងហាក់បីដូចជាកូនកាត់បរទេសអ៊ីចឹង។ ទាក់ទងនឹងចម្ងល់មួយនេះ សូនិត្តា បានបញ្ជាក់ថា ដោយសារជីដូនរបស់លោកអេឡិច សូរ៉ា មានឈាមជ័រកាត់បរទេស ដូចនេះហើយទើបកូនស្រីនាងមានមុខមាត់ដូចបរទេសបែបនេះ។

សូនិត្តា ធ្លាប់បានបញ្ជាក់ថា ចាប់តាំងពីកំណើតកូនស្រីដែលនាងដាក់ឈ្មោះឱ្យថា Smile រាល់កិច្ចការទាំងអស់សុទ្ធសឹងតែប្រកបទៅដោយរលូន មុខរបររកស៊ីមានភ្ញៀវចូលជាហូរហែ មិនត្រឹមតែប៉ុណ្ណោះតាំងពីកើតមកកូនស្រីតូចរូបនេះមិនដែលចេះឈឺ និងរករឿងធ្វើទុក្ខអ្វីទាំងអស់ មានតែផ្តល់ភាពរីករាយ និងចម្រុងចម្រើនប៉ុណ្ណោះ។

ពីមួយថ្ងៃទៅមួយថ្ងៃ Smile បានធំធាត់ច្រើន និងកាន់តែដូចតុក្កតាជ័រដែលធ្វើឱ្យគ្រប់គ្នាក្នាញ់នាងជាខ្លាំង កាយវិការរួសរាយរាក់ទាក់បានធ្វើឱ្យ Smile មានអ្នកគាំទ្រច្រើនមិនចាញ់ម្តាយឡើយ។ ដោយសារតែមុខមានអំណោយផលពីកំណើតបែបនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនតែងសំណូមពរឱ្យអ្នកនាង ឌី សូនិត្តា ចែករំលែករូបកូនស្រីឱ្យបានច្រើនលើបណ្តាញសង្គមទៀតផង។ ចង់ដឹងថា កាន់តែធំ Smile កាន់តែគួរឱ្យក្នាញ់ប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង