×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

បន្ទាន់! គ្រោះរញ្ជួយដី​កម្រិត ៧,២រ៉ិចទ័រ​វាយប្រហារ​ប្រទេសហៃទី, ខណៈ​ភ្នាក់ងារ​ព្យាករណ៍ បាន​ព្រមាន​ពីរលកស៊ូណាមិ

ហៃទី៖ គ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័របានវាយប្រហារទីក្រុង Saint-Louis-du-Sud នៅឆ្នេរសមុទ្រភាគនិរតី នៃប្រទេសហៃទី។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោងប្រមាណជា ៨ និង ៣០ នាទីព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ ម៉ោងក្នុងស្រុក នៅចម្ងាយ ១៥០ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Port-au-Prince ។

២០ នាទី បន្ទាប់ពីការរញ្ជួយដីលើកទី១ រញ្ជួយដីកម្រិត ៥,២ រ៉ិចទ័របានវាយប្រហារកោះនេះជាលើកដទី២។

វីដេអូពីបណ្តាញសង្គមបង្ហាញពីអគារដែលត្រូវបានបំផ្លាញ និងសំឡេងស្រែកឆោឡោ និងសំឡេងយំរបស់ប្រជាពលរដ្ឋដែលកំពុងស្ថិតនៅក្នុងហេតុការណ៍រញ្ជួយដី។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក ប៉ាន់ប្រមាណថា អាចមាន“អ្នកស្លាប់និងរបួសជាច្រើន” និងគ្រោះមហន្តរាយទ្រង់ទ្រាយធំ។

ទឹកជំនន់ បានចាប់ផ្តើមនៅក្នុងប្រទេសហៃទី ដោយបង្កើនហានិភ័យនៃការខូចខាតបន្ថែមទៀត បន្ទាប់ពីការរញ្ជួយដី។

អាជ្ញាធរហៃទី បានបញ្ជាក់ថា មានអ្នកស្លាប់និងខូចខាតនៅលើកោះនេះ ប៉ុន្តែមិនទាន់ត្រូវបានគេបញ្ជាក់ពីចំនួននៅឡើយទេ។

ប្រព័ន្ធព្រមានអំពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានព្យាករពី“ រលកយក្សស៊ូណាមិដ៏គ្រោះថ្នាក់” ដោយរលកអាចឡើងដល់ ៣ ម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រហៃទី។

សូមរំឭកថា រញ្ជួយដីកម្រិត ៧,០ រ៉ិចទ័រ បានវាយប្រហារប្រទេសនេះកាលពីឆ្នាំ ២០១០ ដែលបានសម្លាប់មនុស្សពី ២២០.០០០ នាក់ ទៅ ៣០០.០០០ នាក់៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង