ហៃទី៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារប្រទេសហៃទី ដោយបានសម្លាប់មនុស្សយ៉ាងតិច ៣០៤ នាក់និងរបួសជាង ១៨០០ នាក់។
គ្រោះរញ្ជួយដីកម្រិត ៧,២ រ៉ិចទ័របានវាយប្រហារភាគខាងលិចប្រទេសហៃទី កាលពីព្រឹកថ្ងៃសៅរ៍ ដោយបានបំផ្លាញអគារជាច្រើន រួមទាំងព្រះវិហារ និងសណ្ឋាគារផងដែរ។
នាយករដ្ឋមន្រ្តីហៃទី បាននិយាយថាមាន “ការខូចខាតយ៉ាងច្រើន” និងបានប្រកាសភាពអាសន្នរយៈពេលមួយខែ។ លោកបាននិយាយថា លោកបានកែនក្រុមការងារមួយ ដើម្បីធ្វើការងារសង្គ្រោះ។
មជ្ឈមណ្ឌលព្យាករអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃសៅរ៍ នៅចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីទីក្រុង Saint-Louis du Sud ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យក្រុមឆ្លើយតបបន្ទាន់របស់អាមេរិក ដើម្បីជួយប្រទេសហៃទី ហើយបាននិយាយថា ទីភ្នាក់ងារ USAID នឹងធ្វើការដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីវាយតម្លៃនៃការខូចខាត និងជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះអ្នករងរបួស៕