×

អីយ៉ាស់! ស្ងាត់ៗតារាសម្តែងសក់រួញសំពោងលោក វី ជីវ័ន្ត ភ្ជាប់ពាក្យហើយជាមួយនារីរូបស្រស់ម្នាក់

ភ្នំពេញ៖ ស្ងាត់ៗតារាសម្តែង វី ជីវ័ន្ត បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងក្នុងពិធីពិសាស្លាដកកន្សែង កាលពីថ្ងៃទី១៥ ខែសីហា ម្សិលមិញជាមួយនារីរូបស្រស់ម្នាក់ដែលជាបុគ្គលិកធនាគារ។

ពិធីបានប្រារព្ធទៅក្នុងរាជធានីភ្នំពេញដោយមានការរៀបចំតុបតែងផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាតគួរឱ្យទាក់ទាញ និងមានវត្តមានពីសាច់ញាតិទាំងសងខាងពោរពេញដោយស្នាមញញឺមចូលរួមអបអរសាទរផងដែរ។

គួរបញ្ជាក់ដែរថា លោក វី ជីវ័ន្ត គឺជាតារាសម្តែងមួយរូបដែលនិយមសម្តែងជាតួអង្គបែបកំប្លែងៗ ធ្វើឱ្យអ្នកទស្សនារំសាយអារម្មណ៍ ផ្ទុះសំណើចតាមមិនជិនណាយ។ ហើយចំណុចពិសេសដែលធ្វើឱ្យលោកទទួលបានប្រជាប្រិយភាពខ្លាំងមួយទៀតនោះគឺ សក់រួញសំពោង ដែលជាអត្តសញ្ញាណមួយមិនធ្វើឱ្យច្រលំនឹងសិល្បករឯទៀតឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង