×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មកដឹង ៥ទីតាំង រដ្ឋបាល​រាជធានីភ្នំពេញ កំពុង​អនុវត្ត​ការបិទខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លងវីរុស Delta

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការបិទខ្ទប់ទីតាំងមួយចំនួន ដែលរកឃើញមានករណីឆ្លងនូវវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta កាលពីពេលកន្លងទៅ។ ក្នុងនោះ ទីតាំងមួយក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីអនុវត្តការបិទខ្ទប់រយៈពេល២សប្ដាហ៍។

ទីតាំងដែលកំពុងអនុវត្តការបិទខ្ទប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៖

-កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ២៣២ និងផ្លូវលេខ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

-ផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីថ្ងៃទី៥ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

-កំណាត់ផ្លូវលេខ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គិតចាប់ពីថ្ងៃទី១៣ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

-និង កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

ដោយឡែក ច្រកផ្លូវលេខ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឈានដល់ថ្ងៃដែលអនុញ្ញាតឱ្យបើកការចេញ-ចូលឡើងវិញ នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ ប៉ុន្តែអាជ្ញាធរបានសម្រេចបន្តបិទខ្ទប់រយៈពេល៧ថ្ងៃទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីកាត់ផ្ដាច់ការចម្លងវីរុស Delta ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង