ចិន៖ តារាសម្តែងល្បីឈ្មោះវ័យ ៥៩ឆ្នាំ Andy Lau ត្រូវបានអ្នកដឹកនាំរឿង Gou Yusheng ប្តឹងទាមទារជាង ១៥ម៉ឺនដុល្លារពីបទលួចចម្លងបារ៉ូលរឿង Perfect Love របស់លោកដែល Andy បានដាក់បញ្ចូលក្នុងរឿងចំនួន ២ក្នុងរឿង The White Storm 2: Drug Lords និង Our Times។
Yusheng ដែលជាម្ចាស់ផលិតកម្ម house Chengdu Global Bona Culture Media បានអះអាងថា នេះមិនមែនជាលើកទី១ឡើយដែល Andy បានលួចចម្លងស្នាដៃរបស់លោក ក្នុងឆ្នាំ ២០១៥ ភាពយន្ត Our Time ក៏បានលួចចម្លងស្នាដៃរបស់លោកដែរ ដែលភាពយន្តមួយនេះគឺ Andy Lau ជាអ្នកវិនិយោគ។
ទាក់ទងនឹងបញ្ហានេះ Universe Films បានចេញមុខបដិសេធថា ភាពយន្ត The White Storm 2: Drug Lords គឺជាការបង្កើតឡើងមិនមានលួចចម្លងពីណាមកឡើយ សម្រាប់ការប្តឹងផ្តល់យើងនឹងឱ្យមេធាវីរៀបចំឯកសារចាត់ចែងទៅតាមច្បាប់នៅពេលដែលយើងទទួលបានលិខិតបណ្តឹងជាផ្លូវការ៕