×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ក្រសួង​សុខាភិបាល ថា ការ​បើក​សាលារៀន​ឡើងវិញ​នៅចុងឆ្នាំនេះ អាស្រ័យ​លើ​កត្តា​មួយចំនួន

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ថា ការបើកសាលារៀនឡើងវិញ អាស្រ័យទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល កំពុងដាក់ចេញការ ផ្សព្វផ្សាយអប់រំជាយុទ្ធសាស្ត្រ នៃយុទ្ធនាការជាតិទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកស្រី បានលើកឡើងថា ប្រសិនបើការអនុវត្តនូវយុទ្ធនាការ ក្នុងរយៈពេលខាងមុខ មានការប្រសិទ្ធភាព នោះឱកាសបើកសាលាឡើងវិញ ក៏មានតាមនោះផងដែរ ប៉ុន្តែក៏ស្ថិតក្រោមការសម្រេចចិត្តរបស់ក្រសួង អប់រំយុវជន និងកីឡា ព្រមទាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែរ។

នៅថ្ងៃដដែលនេះ អ្នកយកព័ត៌មានពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បាននៅឡើយទេ ប៉ុន្តែនាពេលកន្លងទៅ លោកធ្លាប់មានប្រសាសន៍ថា ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នឹងធ្វើឡើងនៅពេលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់កុមារ និងយុវវ័យ អាយុពី១២ឆ្នាំ ដល់ ក្រោម១៨ឆ្នាំបានរួចរាល់ នោះឱកាស នៃការបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ ក៏កើតមានទៅតាមនោះដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង