×

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លាលែង​ពី​តំណែង

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ លោក Khairy Jamaluddin បាននិយាយនៅថ្ងៃចន្ទនេះថា គណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Muhyiddin Yassin បានដាក់សំណើសុំលាលែងពីតំណែង ជូនព្រះមហាក្សត្រ បន្ទាប់ពីមានវិបត្តិនយោបាយជាច្រើនខែ ដែលបណ្តាលឱ្យបាត់បង់សំឡេងភាគច្រើនរបស់នាយករដ្ឋមន្ត្រី។

លោក Khairy បានប្រកាសបែបនេះ នៅក្នុងបណ្ដាញសង្គម Instagram ។ នាយករដ្ឋមន្រ្តី Muhyiddinត្រូវបានរាយការណ៍ថា បានចូលក្នុងរាជវាំង នៅថ្ងៃចន្ទនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោកនឹងដាក់សំណើសុំលាលែងពីតំណែង។

ការិយាល័យរបស់ Muhyiddin មិនបានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters ទេ។

រដ្ឋាភិបាលលោក Muhyiddin បានចុះខ្សោយ បន្ទាប់ពីមានជម្លោះផ្ទៃក្នុងអស់ជាច្រើនខែ។ ការលាលែងពីតំណែងរបស់លោក នឹងបញ្ចប់នូវភាពច្របូកច្របល់រយៈពេល ១៧ ខែ ប៉ុន្តែក៏អាចរារាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ព្រោះគ្មានអ្នកស្នងតំណែងច្បាស់លាស់នៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង