×

តោឈ្មោះ Hei Man របស់​ជនជាតិចិន បង្ក​ការភ្ញាក់ផ្អើល​ដោយ​រត់ចេញ​ពីផ្ទះវីឡា

ភ្នំពេញ៖ សត្វតោមួយក្បាលឈ្មោះ Hei Man ដែលជនជាតិចិនចិញ្ចឹមនោះ បានរួចចេញពីផ្ទះវីឡានៅ ម្តុំបឹងកេងកង ហើយត្រូវបានពលរដ្ឋប្រទះឃើញដើរនៅតាមផ្លូវលេខ ៣០៦ ម្តុំបឹងកេងកង មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ម្ចាស់វានោះទេ។

តាមរូបភាពវីដេអូបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គម Twitter បានបង្ហាញថា សត្វតោរបស់ជនជាតិចិននោះ ត្រូវបានម្ចាស់ចាប់យកចូលទៅក្នុងផ្ទះវីឡានៅបឹងកេងកង វិញហើយ បន្ទាប់ពីរួចចេញមកក្រៅ។

មិនមានព័ត៌មានណាមួយបញ្ជាក់ថា សត្វតោនេះ បានបង្កគ្រោះថ្នាក់ទៅលើប្រជាជនណាម្នាក់នោះទេ ក្រោយពេលដែលរួចចេញពីផ្ទះ មកផ្លូវសាធារណៈ៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង