×

ក្រសួង​សុខាភិបាល កំណត់​យក​ខេត្តចំនួន១៥ទៀត ជា​ភូមិសាស្ត្រ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស និង​រក្សា​គម្លាត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ថា ភូមិសាស្ត្រខេត្តចំនួន ១៥ ទៀត នឹងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត។

ខេត្តទាំង១៥ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តឧត្ដរមានជ័យ ត្រូវបានកំណត់យកជា ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ស.នកបក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង