×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ម្ចាស់តោ ទទួល​ការព្រមាន​ផ្ដិតមេដៃ​ធ្វើកិច្ចសន្យា មិនឱ្យ​តោចេញ​ក្រៅផ្ទះទៀត​ឡើយ

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

ភ្នំពេញ៖ អាជ្ញាធរខណ្ឌបឹងកេងកង បានចុះទៅធ្វើការណែនាំដល់ម្ចាស់សត្វតោឈ្មោលមួយក្បាល ដែលជាជនជាតិចិន ដែលបានចិញ្ជឹមធ្វើឱ្យរួចចេញក្រៅផ្ទះ និងដើរតាមផ្លូវសាធារណៈ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

លោក ធីម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំអាជ្ញាធរចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់សត្វតោ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋដែលមានទីលំនៅក្បែរផ្លូវលេខ៣០៦ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ថា មានសត្វមួយក្បាល បានដើរចេញតាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ។

ភ្លាមៗ លោកបានចុះមកដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការហៅម្ចាស់តោជាជនជាតិមកធ្វើការណែនាំ និងផ្តិតមេដៃធ្វើកិច្ចសន្យាមិនឱ្យមានការធ្វេសប្រហែសម្តងទៀតឡើយ និងបានព្រមានដល់ម្ចាស់តោ ថា ប្រសិនជាមានរឿងបែបនេះកើតឡើងម្តងទៀត លោកនឹងឱ្យម្ចាស់តោទទួលខុសត្រូវតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

សូមបញ្ជាក់ថា សត្វតោមួយក្បាលឈ្មោះ Hei Man ដែលមានម្ចាស់ជាជនជាតិចិនចិញ្ចឹមនោះ បានរួចចេញពីផ្ទះវីឡា នៅក្នុងខណ្ឌបឹងកេងកង ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញដើរនៅតាមផ្លូវលេខ៣០៦ មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ម្ចាស់វានោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង