ភ្នំពេញ៖ ដោយសារមានកាយសម្បទាមិនគ្រប់គ្រាន់ដោយមានតែជើងមួយចំហៀង បុរសម្នាក់មានគណនីបណ្តាញសង្គមឈ្មោះ Him Ruos បានសរសេរថា៖ “សូមទោសផងបងប្អូន ខ្ញុំទិញស្បែកជើងមកពាក់បានតែម្ខាងទេ ដូច្នេះបើមានបងប្អូនជនពិការណាពិការជើងស្តាំនៅសល់ជើងឆ្វេង អាចយកពាក់បានខ្ញុំជូន ព្រោះអីខ្ញុំពិការជើងឆ្វេងនៅជើងស្តាំ ខ្ញុំទុកចោលវាស្តាយ ស្បែងជើងលេខ ៣៨”។
ការចែករំលែកនេះបានធ្វើឱ្យមនុស្សជាច្រើនបានចូលរួមកោតសរសើរនូវទឹកចិត្តដែលលោកបានចែករំលែកមួយនេះ។ យ៉ាងណាមិញ មានមតិលើកឡើងថា ប្រសិនជាមានការលក់ស្បែកជើងសម្រាប់ជនពិការដែលក្នុងមួយគូអាចឆ្វេងទាំង ២ ឬស្តាំទាំង ២មិនដឹងជាល្អយ៉ាងណាទេដើម្បីកុំឱ្យពួកគេទិញមកសល់ម្ខាងចោលបែបនេះ។
គួរបញ្ជាក់ដែរថា សម្រាប់ការចែករំលែកនេះ បុរសលើខាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជនដោយពួកគេបានប្រៀបនឹងពាក្យសម្តីបែបនេះថា ពិការជើងតែមិនពិការចិត្ត៕