×

ខ្លោចចិត្តបំផុត! ខំទន្ទឹង​ចាំមើលមុខ​កូនស្រី​ដែលចង់​បាន​ជាយូរណាស់​មកហើយ ចុងក្រោយ​ប្រឹង​សម្រាល​ដល់ស្លា ប់ខ្លួន

ភ្នំពេញ៖ ស្ត្រីម្នាក់មានបំណងចង់បានកូនស្រីជាយូរណាស់មកហើយ រហូតទទួលបានដូចបំណង ប៉ុន្តែចុងក្រោយបែរមិនបានឃើញមុខកូនក្រោយប្រឹងសម្រាលរហូតដល់ស្លាប់ខ្លួនដោយសារធ្លាក់ឈាមច្រើនពេក។

យោងតាមបណ្តាញសង្គមឈ្មោះ Seygha Eang បានប្រកាសពីដំណឹងអកុសលនេះថា ស្ត្រីដែលបានសម្រាលកូនដល់ស្លាប់ខ្លួនបានបង្ហាញក្តីរំភើបជាខ្លាំងដោយសារជិតបានឃើញមុខកូនស្រីសំណព្វចិត្តដែលនាងចង់បានជាយូរណាស់មកហើយ ទន្ទឹមនឹងនោះនាងក៏បានបង្ហាញក្តីបារម្ភផងដែរចំពោះសុករុំកទារក ២ជាន់។

ការស្លាប់របស់ស្ត្រីខាងលើ បានធ្វើឱ្យមហាជនជាច្រើនមានចម្ងល់ថា ហេតុអ្វីសុករុំកទារក តែពេទ្យបែរមិនព្រមធ្វើការវះកាត់ តែបែរសម្រាលធម្មជាតិរហូតបណ្តាលឱ្យស្ត្រីរងគ្រោះបាត់បង់ឈាមច្រើនដល់ថ្នាក់មិនអាចសង្គ្រោះបានបែបនេះ? ព្រោះជាទូទៅ កត្តាបែបនេះមិនអាចសម្រាលធម្មជាតិបានឡើយ។

គួរបញ្ជាក់ដែរថា មុនពេលសម្រាល ស្ត្រីរងគ្រោះបានត្រៀមសម្លៀកបំពាក់ និងសម្ភារជាច្រើនដើម្បីចាំទទួលសមាជិកថ្មីដោយក្តីរំភើបជាខ្លាំង ប៉ុន្តែអ្វីៗបានប្រែប្រួលត្រឹមមួយប៉ប្រិចភ្នែកដោយកូនស្រីទើបកើតក្លាយជាក្មេងកំព្រាម្តាយទាំងមិនទាន់ដឹងអី៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង