×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ចំនួន ៥៥៦នាក់ ជាសះស្បើយ​៧១៦នាក់ និងស្លា ប់១៤នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៥៦នាក់ ខណៈអ្នកជំងឺចំនួន ៧១៦នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៤នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៨៦.៥៩៧ នាក់ អ្នកជំងឺជាសះស្បើយ ៨១.៩១៨ នាក់ និងមានអ្នកស្លាប់សរុប ១.៧១៨ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង