×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ពីឡុត​សម្រេចចិត្ត​ដឹក​ជនជាតិ​អាហ្វហ្គានីស្ថាន ៦៤០នាក់ ចេញពី​ព្រលាន​យន្តហោះ​ក្រុងកាប៊ុល

អាហ្វហ្គានីស្ថាន៖ រូបភាពដែលបង្ហាញពីជនជាតិអាហ្វហ្គានីស្ថានចំនួន ៦៤០នាក់ នៅលើយន្ដហោះដឹកទំនិញ ប្រភេទ C-17 របស់អាមេរិក កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈពីឡុត បានសម្រេចចិត្តដឹកលើសចំណុះ។

យន្ដហោះដឹកទំនិញ ប្រភេទ C-17 មានសមត្ថភាពផ្ទុកមនុស្សត្រឹមតែ ១៥០ នាក់ប៉ុណ្ណោះ ប៉ុន្តែវាជាយន្តហោះដឹកទំនិញ ដែលអាចដឹកទំនិញមានទម្ងន់ធ្ងន់។

ជនជាតិអាហ្វហ្គានីស្ថាន បានរត់ឡើងយន្តហោះ មុនពេលទាហាន បិទទ្វារថយន្តហោះ បន្ទាប់ពីពីឡុត បានសម្រេចចិត្តហោះចេញពីទីក្រុងកាប៊ុល ដើម្បីជួយសង្គ្រោះជនជាតិអាហ្វហ្គានីស្ថានទាំង ៦៤០នាក់។

យន្តហោះនេះ បានហោះចេញពីទីក្រុងកាប៊ុល កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីពួកតាលីបង់ បានដណ្ដើមអំណាចបានជាថ្មី នៅប្រទេសអាហ្វហ្កានីស្ថាន។
ដើមឡើយ យន្តហោះ C-17 នេះ បានប្រើប្រាស់ក្នុងគោលបំណងដើម្បីដឹកបុគ្គលិកស្ថានទូតអាមេរិកប៉ុណ្ណោះ ប៉ុន្តែជនស៊ីវិលអាហ្វហ្គានីស្ថាន បានសម្រុកឡើងទៅលើយន្តហោះ។

ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅថ្ងៃចន្ទ ថា ជនភៀសខ្លួនទាំងនោះ នឹងត្រូវនាំទៅកាន់មូលដ្ឋានទ័ពអាកាស នៅរដ្ឋ Texas និង Wisconsin៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង