×

សុភ័ក្ត្រ កុសុម៉ា គាំងមិនដឹង​និយាយ​យ៉ាងម៉េច ក្រោយ​ពងទាកូន​ដែល​ម្តាយ​ខំផ្ញើឱ្យ​បែរញាស់​រត់ពេញផ្ទះ

ភ្នំពេញ៖ តាំងពីដើមមក សុភ័ក្ត្រ កុសុម៉ា តែងធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើនផ្ទុះសំណើចតាមដោយសារភាពក្រមិចក្រមើម កំប្លុកបំប្លែង ពីធម្មជាតិរបស់នាង។ តារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងកាន់តែមានឈ្មោះបោះសម្លេងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើក្រលេកមើលពីជីវិតនាងពេលនេះ កុសុម៉ា បានទិញផ្ទះផ្ទាល់ខ្លួន និងបានសម្រេចចិត្តរស់នៅបែកផ្ទះពីម្តាយអស់មួយរយៈពេលមកហើយ។ ដោយសារមិនបានរស់ក្រោមដំបូលតែមួយដូចមុនទៀត ទើបម្តាយរបស់នាងបានផ្ញើម្ហូបអាហារ នំចំណីហូរហែសម្រាប់កូនស្រីពៅមួយនេះ និងកាលពីពេលថ្មីៗនេះ ម្តាយរបស់នាងបានផ្ញើពងទាកូនឱ្យជាច្រើនគ្រាប់ ប៉ុន្តែបែរមានរឿងនឹកស្មានមិនដល់ដោយពងទាកូនប្រមាណ ២គ្រាប់បានញាស់ចេញជាកូនទាតែម្តង។

ក្នុងវីដេអូបានបង្ហាញថា ម្តាយរបស់នាងបានផ្ញើពងទាកូនឱ្យ ប៉ុន្តែនាងមិនទាន់បានញ៉ាំនៅឡើយដោយជាប់ទៅកម្សាន្តនៅខេត្តមណ្ឌលគិរីប៉ុន្មានថ្ងៃស្រាប់តែត្រលប់មកវិញឃើញពងទាកូនញាស់តែម្តងធ្វើឱ្យនាងមានអារម្មណ៍ភ្ញាក់ផ្អើលពេលបានឃើញបែបនេះ។ ហើយវីដេអូដែល កុសុម៉ា បានចែករំលែកលើផេកបណ្តាញសង្គមរបស់នាងបានធ្វើឱ្យមនុស្សជាច្រើនផ្ទុះសំណើច និងហួសចិត្តជាខ្លាំង។ អ៊ីចឹងកុំឱ្យខាតពេលយូរ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង