អាហ្វហ្គានីស្ថាន៖ ខណៈក្រុមតាលីបង់ជាក្រុមដែលគេចាត់ទុកថាឃោរឃៅ និងប្រើប្រាស់អំពើហិង្សាគ្មានត្រាប្រណី កាលពីពេលថ្មីៗនេះ វីដេអូជាច្រើន ត្រូវបានចែករំលែកនិងទទួលការចាប់អារម្មណ៍ ដែលបង្ហាញពីសកម្មភាពដ៏គួរឱ្យហួសចិត្ត និងអស់សំណើច របស់ពួកគេនៅសួនកម្សាន្តមួយកន្លែង នៅអាហ្វហ្គានីស្ថាន។
វីដេអូមួយ បានបង្ហាញពីសកម្មភាពរបស់ក្រុមតាលីបង់ កំពុងជិះឡានបុកគ្នា ប៉ុន្តែក្នុងដៃមានកាំភ្លើង ដែលវាឆ្លុះបញ្ចាំងពីអត្ថន័យពីរផ្សេងគ្នា។ ចំណែកវីដេអូមួយផ្សេងទៀត គេឃើញពួកគេ កំពុងជិះសេះវិល យ៉ាងសប្បាយរីករាយ។
អ្នកទស្សនាហួសចិត្តផងដែរ នៅពេលឃើញក្រុមតាលីបង់ បាននាំគ្នាលោតលេងដូចជាកូនក្មេង នៅសួនកម្សាន្តនោះ។ រីងវីដេអូមួយទៀត បង្ហាញពីពួកគេនៅក្នុងក្លិបហាត់ប្រាណ។
សូមជម្រាបថា បន្ទាប់ពីការប្រយុទ្ធគ្នាអស់ ២០ឆ្នាំ ក្រុមតាលីបង់ បានវាយលុកដណ្ដើមបានរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីចុងសប្តាហ៍មុន ដោយមេដឹកនាំរបស់ពួកគេ បានប្រកាសថា សង្គ្រាមបានបញ្ចប់នៅក្នុងប្រទេសនេះ៕
(ទស្សនាវីដេអូ)