×

សូមប្រយ័ត្ន! ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា កម្ពុជា​នឹង​ទទួល​រងនូវ​ឥទ្ធិពល​កាំរស្មីព្រះអាទិត្យ UV នៅចន្លោះ​ពីម៉ោង១០ព្រឹក ដល់ម៉ោង ០២រសៀល

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីកាំរស្មី UV ដោយយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ នឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន នៅចន្លោះពីម៉ោង ១០ព្រឹក ដល់ម៉ោង ០២រសៀល។

ការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។

យោងលើស្ថានភាពនេះ ក្រសួងបានអំពាវនាវឱ្យសាធារណជន បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ។

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕

អត្ថបទ៖ឃឹម វិសាល

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង