×

គ្រាន់តែ​វីរុសកូវីដ១៩​វាយលុកខ្លាំង សូម្បីតែ​ស៊ុត​ក៏គ្មានទីផ្សារ​ដល់ថ្នាក់ខូចអស់ តម្រូវឱ្យ​កម្ទេចចោល​គ្មានសល់

វៀតណាម៖ ស៊ុតមាន់ជាច្រើនម៉ឺនគ្រាប់ នៅប្រទេសវៀតណាម ត្រូវបានបំផ្លាញចោលជាហេតុធ្វើឱ្យមនុស្សជាច្រើនមានការសោកស្តាយជាខ្លាំង ដោយពួកគេមានចម្ងល់ថា ហេតុអ្វីទើបពួកគេមិនយកទៅបរិច្ចាគ បែរសុខចិត្តបំផ្លាញចោលបែបនេះ វាពិតជាគួរឱ្យស្តាយជាខ្លាំង។

វីដេអូនៃការបំផ្លាញស៊ុតទាំងនោះ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម TikTok រហូតក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ។ ដោយសារមនុស្សជាច្រើនមានចម្ងល់ ព្រមទាំងអ្នកខ្លះធ្វើការរិះគន់ផងនោះ ម្ចាស់ស៊ុតដែលត្រូវបានបំផ្លាញរាប់ម៉ឺនគ្រាប់នោះបានចេញមកបកស្រាយថា ដោយសារស្ថានភាពកូវីដ១៩បានវាយលុកខ្លាំងធ្វើឱ្យគាត់មិនអាចលក់ស៊ុតទាំងនោះចេញទាន់ពេលវេលា ហើយវាក៏បានខូចអស់ដែរ ដូចនេះគាត់មិនអាចយកទៅបរិច្ចាគឱ្យអ្នកណាបានឡើយ ហើយនេះពិតជារឿងដែលគួរឱ្យស្តាយបំផុតដែលស៊ុតទាំងនេះត្រូវបានបំផ្លាញចោលបែបនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង