×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​សម្រេច​បិទខ្ទប់​ជាបណ្តោះអាសន្ន​ភូមិសាស្ត្រ​ក្រុងស្ទឹងត្រែង ក្រោយ​ការរកឃើញ អ្នកវិជ្ជមាន​កូវីដ-១៩ ប្រភេទ​ថ្មី Delta

អត្ថបទ៖ ម៉ាក មេត្តា

ស្ទឹងត្រែង៖ នៅវេលាម៉ោង ២៣:៥៩នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទ ដែលតា (Delta)។

រដ្ឋបាលខេត្ត បានបញ្ជាក់ពីភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា «តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង» អាស្រ័យតាមកម្រិត នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាក់ស្តែង។ “តំបន់ក្រហម” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ “តំបន់លឿងទុំ”សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ-១៩។

ចំពោះភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានា នៅជាធរមាន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង