សាច់រឿង៖
ការស្ទង់មតិថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទបានបង្ហាញថា ពលរដ្ឋជប៉ុនជាង ៨០% ប្រឆាំងនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានពន្យារពេលដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ នៅក្នុងឆ្នាំនេះ ខណៈដែលនៅសល់ពេលមិនដល់ ១០ សប្តាហ៍ទៀតទេ កីឡាអូឡាំពិកទីក្រុងតូក្យូនឹងមកដល់។
ការស្ទង់មតិថ្មីនេះបានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានបន្តអនុវត្តវិធានការគ្រាអាសន្នដេីម្បីទប់ទល់នឹងការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ កាលពីថ្ងៃសុក្រ ក្នុងគ្រាដែលប្រទេសនេះកំពុងប្រយុទ្ធតស៊ូនឹងរលកឆ្លងវីរុសនេះលេីកទី៤។
ការកេីនឡេីងនៃករណីឆ្លងបានដាក់សម្ពាធលើប្រព័ន្ធថែទាំសុខភាពរបស់ជប៉ុន ហេីយក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានព្រមានម្តងហើយម្តងទៀតអំពីការខ្វះខាតនានា។
ការស្ទង់មតិនោះបានរកឃើញថា ៤៣%នៃអ្នកឆ្លើយតបចង់ឲ្យលុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិក តែម្ដង និង ៤០% ចង់ពន្យារពេលបន្ថែមទៀត។
យោងតាមការស្ទង់មតិនោះ មានតែ ១៤%ប៉ុណ្ណោះនៃអ្នកឆ្លេីយតបចំនួន ១.៥២៧ដែលគាំទ្រការធ្វេីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំនេះ។
អស់រយៈពេលជាច្រើនខែមកហើយ ការស្ទង់មតិនានាបានរកឃើញថាភាគច្រើននៃពលរដ្ឋក្នុងប្រទេសជប៉ុនប្រឆាំងនឹងការធ្វេីជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក៕