ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៩៣នាក់ ខណៈអ្នកជំងឺចំនួន ៧៤៨នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១២នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៨៧.១៩០ នាក់ អ្នកជំងឺជាសះស្បើយ ៨២.៦៦៦ នាក់ និងមានអ្នកស្លាប់សរុប ១.៧៣០ នាក់៕