×

សូមបន្តប្រុងប្រយ័ត្ន! រាជធានីភ្នំពេញ ត្រៀម ១៤០០គ្រែ សម្រាប់​អ្នកជំងឺ​កូវីដ១៩​ប្រភេទ Delta

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមមណ្ឌលព្យាបាលសម្រាប់ទទួលអ្នកជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ដែលមានសមត្ថភាពទទួលអ្នកជំងឺជាង ១.៤០០នាក់ ដោយកំណត់យកមណ្ឌលព្យាបាលកូវីដ១៩ សែនសុខ២ (ព្រីមៀសែនសុខ) ក្នុងនោះ គ្រែសង្គ្រោះបន្ទាន់ មានចំនួន ៨៨គ្រែ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងយ៉ាងដូច្នេះ នារសៀលថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំ Video Conference ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទាំង១៤ខណ្ឌ ក្នុងគោលបំណងរិះរកគ្រប់មធ្យោបាយ ដើម្បីឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ មេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta)។

លោកអភិបាលបានបន្តថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ អ្នកជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញផ្ទុកមេរោគបំប្លែងថ្មី ប្រភេទ Delta មានចំនួន ១១១ នាក់ ដោយបែងចែកជា ៣ ករណី ក្នុងនោះ ករណីនាំចូលដែលតា (Delta) លើអ្នកដំណើរតាមជើងហោះហើរ ករណីរកឃើញ Delta នៅតាមមន្ទីរពេទ្យ និង ករណីរកឃើញ Delta នៅក្នុងសហគមន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង