×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ក្នុងសង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន អាមេរិក​ចំណាយ​អស់ជាង ២.០០០.០០០.០០០.០០០ ដុល្លារ

ក្នុងរយៈពេល ២០ឆ្នាំចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ២,២៦ ទ្រីលានដុល្លារ ទៅលើសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ជាមធ្យម វាស្មើនឹង ៣០០ លានដុល្លារក្នុងមួយថ្ងៃ ក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

វាច្រើនជាងទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Jeff Bezos, Elon Musk, Bill Gates និងមហាសេដ្ឋីមានបំផុតទាំង ៣០ នៅសហរដ្ឋអាមេរិកទៅទៀត។

អាមេរិកបានចំណាយ ៨០០ ពាន់លានដុល្លារ ក្នុងការធ្វើសង្គ្រាមដោយផ្ទាល់ និង ៨៥ ពាន់លានដុល្លារដើម្បីបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន។ អាមេរិក បានផ្តល់ប្រាក់ ៧៥០ លានដុល្លារដល់ទាហានអាហ្វហ្គានីស្ថានក្នុងមួយឆ្នាំ។ នេះបើយោងតាមការប៉ាន់ស្មានពីគម្រោងចំណាយសង្គ្រាម របស់សាកលវិទ្យាល័យ Brown ។

យោធាអាមេរិកចំនួន ២.៥០០ នាក់ បានស្លាប់នៅអាហ្វហ្គានីស្ថាន ហើយជនស៊ីវិលអាមេរិកដែលធ្វើការជាបុគ្គលិកជាប់កុងត្រា ជិត ៤.០០០នាក់ទៀតត្រូវបានសម្លាប់។
យោធាអាហ្វហ្គានីស្ថានប្រមាណ ៦៩.០០០ នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថាន ៤៧.០០០ នាក់បានស្លាប់ រួមជាមួយក្រុមប្រឆាំងចំនួន ៥១.០០០ នាក់។ រហូតមកដល់ពេលនេះ ការចំណាយដើម្បីថែទាំជនរងគ្រោះចំនួន ២០.០០០ នាក់នៅសហរដ្ឋអាមេរិក មានចំនួន ៣០០ ពាន់លានដុល្លារ៕

ប្រភព៖ Forbes

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង