×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

វត្តមានក្នុងរឿង “នគរមាស” លើកនេះ​លោក នរាយណ៍ ប្រិមប្រិយ ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន

ភ្នំពេញ៖ “នគរមាស” គឺជាខ្សែភាពយន្តបុរាណដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងផេករបស់ CTN រៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង៧យប់ ដែលរឿងភាគបុរាណខ្មែរមួយនេះ ត្រូវបានសម្រិតសម្រាំងគុណភាពសម្រាប់ទស្សនិកជនទស្សនាគួរជាទីគាប់ចិត្ត។

ចំណែកឯតួអង្គវិញ សុទ្ធសឹងតែពោរពេញដោយទេពកោសល្យសម្តែងខ្ពស់តែម្តង ប៉ុន្តែបើក្រលេកមើលពីចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើនកំពុងចាប់អារម្មណ៍លើតួឯកប្រុស រៀម ដែលមានឈ្មោះពិតថា នរាយណ៍ ប្រិមប្រិយ បានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរថា លោកមានរូបរាង និងមុខមាត់ជាបុរសខ្មែរចំដែលសក្តិសមបំផុតសម្រាប់ការសម្តែងរឿងភាគបុរាណបែបនេះ។

ប្រិមប្រិយ មិនត្រឹមតែជាតួអង្គសម្តែងប៉ុណ្ណោះទេ តែលោកក៏ជាផលិតករមួយរូបផងដែរដែលបានចំណាយកម្លាំងកាយចិត្តផលិតភាពយន្តខ្មែរឱ្យកាន់តែមានគុណភាពដើម្បីទទួលបានការគាំទ្រពីទស្សនិកជនឱ្យកាន់តែមានសន្ទុះខ្លាំងឡើង។

ទោះជាយ៉ាងណា នេះមិនមែនជាសមិទ្ធផលដំបូងរបស់ ប្រិមប្រិយ ឡើយដែលរឿងភាគបុរាណខ្មែរ ព្កុលមាស ដែលធ្លាប់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN កន្លងមកក៏មានវត្តមានតារាប្រុសរូបនេះសម្តែង និងសហការផលិតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង