×

អាណិតណាស់! ទារក១ឆ្នាំ បានឆ្លង​វីរុសកូវីដ១៩​ប្រភេទ Delta នៅ​ខេត្តរតនគិរី

រតនគិរី៖ ទារក ១ឆ្នាំ នៅភូមិសាគ្រៀង ឃុំកិះចុង ស្រុកបរកែវ ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មី Delta នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តរតនគិរី។

ទារករូបនេះ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ តាំងពីថ្ងៃទី០៨ ខែសីហា ប៉ុន្តែទើបតែត្រូវបានបញ្ជាក់ថាមានមេរោគ Delta ។

គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តរតនគិរី រកឃើញអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១០នាក់ហើយ បន្ទាប់ពីរកឃើញលើទារក ១ឆ្នាំ នៅភូមិសាគ្រៀង ឃុំកិះចុង ស្រុកបរកែវ។

សូមជម្រាបថា នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ៨៨៦នាក់ (ករណី Delta ចំនួន ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៦៧២នាក់ និងស្លាប់ចំនួន ០៧នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង