×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

បន្ទាន់! ក្មេងបន្សាប​​គ្រឿងញៀន​​រាប់រយនាក់ ឆ្លងកូវីដ១៩​​ក្នុងមណ្ឌល​​ជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ខេត្តភាគខាងលិចជាប់ព្រំដែនថៃមួយនេះ មានអ្នកឆ្លងកូវីដ-១៩ចំនួន ៦៨៩នាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន។ បញ្ហានេះ អ្វីដែលជាការកត់សម្គាល់នោះគឺ ក្នុងចំនួននេះ មានក្មេងបន្សាបគ្រឿងញៀនរាប់រយនាក់ឯណោះ បានឆ្លងកូវីដ-១៩ និងបណ្តាលឱ្យកើតមានជាចលាចលនៅក្នុងមណ្ឌល និងរត់ចេញពីមណ្ឌចំនួន ៥០នាក់ ហើយបានតាមចាប់យកមកវិញបានចំនួន ៤៩នាក់ហើយ គិតត្រឹមរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានបឋម ពីមណ្ឌលជីវិតថ្មីភ្នំបាក់ បានឱ្យដឹងថា ក្នុងមណ្ឌលនេះមានក្មេងបន្សាបថ្នាំញៀនជាង ៦០០នាក់ និងបានរកឃើញវីរុសប្រភេទថ្មី ដែលតា (Delta) ចំនួន២៧ ក្នុងចំណោមអ្នកឆ្លងសរុប។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធកំពុងមានវិធានការដើម្បីទប់ស្កាត់ហើយ ដោយធ្វើការបញ្ជូនពួកគេទាំងនោះទៅយកសំណាក់បន្ទាន់នៅក្នុងថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានករណីក្មេងញៀនគ្រឿងញៀន នៅមណ្ឌលកែប្រែភ្នំបាក់ ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចំនួន ៥០នាក់។
ក្នុងករណីនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង ចុះចាប់ភ្លាមៗផងដែរ ដែលមានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យចំនួន ១៣នាក់ កម្លាំងផ្នែកសឹករងក្រុងសិរីសោភ័ណចំនួន ២នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង