×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ពុទ្ធោ! ប្ដីប្រពន្ធ​២នាក់​ឆ្លងកូវីដ១៩ ត្រូវពេទ្យ​បដិសេធ អស់​ជម្រើស​ក៏មកដេក​ក្បែរព្រះ

ថៃ៖ ដោយអស់សង្ឃឹមក្នុងការស្វែងរកមន្ទីរពេទ្យព្យាបាល គូស្វាមីភរិយាមួយគូ បានសម្រេចចិត្តជិះម៉ូតូត្រឡប់ទៅផ្ទះវិញ និងបានឈប់សម្រាកនៅក្បែរទីសក្ការបូជាមួយ នៅក្រុងបាងកក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧យប់ថ្ងៃអង្គារម្សិលមិញ បុរសដែលជាប្ដី បានសុំអង្វរប៉ូលីសឱ្យជួយ ខណៈប្រពន្ធរបស់គាត់ មានអាការពិបាកដកដង្ហើម។

ប្តីប្រពន្ធមួយគូ ដែលមិនត្រូវបានបង្ហាញឈ្មោះនេះ បានប្រាប់ប៉ូលីសថា ពួកគេបានទៅមន្ទីរពេទ្យពីរ ដើម្បីស្វែងរកការធ្វើតេស្តរកមេរោគកូវីដ១៩ ប៉ុន្តែត្រូវបានបដិសេធ។ នៅតាមផ្លូវត្រឡប់មកផ្ទះវិញ ស្ដ្រីជាប្រពន្ធ បានចាប់ផ្តើមពិបាកដកដង្ហើម ដូច្នេះពួកគេបានឈប់នៅក្បែរទីសក្ការបូជាមួយ ដែលនៅជិតប៉ុស្តិ៍ប៉ូលីសផងដែរ។

បន្ទាប់ពីទទួលការធ្វើតេស្តរហ័ស ដែលផ្តល់ដោយក្រុមអ្នកស្ម័គ្រចិត្ត ប្ដីប្រពន្ធទាំងពីរ ត្រូវបានរកឃើញថា មានផ្ទុកកូវីដ១៩ពិតមែន។ ក្រោយមកប្រពន្ធ បានទទួលអុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើម។

អស់ជាច្រើនម៉ោងទម្រាំ ពួកគេអាចស្វែងរកមន្ទីរពេទ្យដែលមានឆន្ទៈក្នុងការព្យាបាលឱ្យពួកគេ។ ទីបំផុតបុរសជាប្ដី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាងណា ស្របពេលដែលប្រពន្ធរបស់គាត់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យក្លាយណាំថៃ។

ប្រទេសថៃ នៅថ្ងៃពុធទី១៨ ខែសីហានេះ បានរាយការណ៍ពីការឆ្លងថ្មីនៃកូវីដ១៩ ចំនួន ២០.៥១៥ នាក់និងចំនួនអ្នកស្លាប់សរុប ៣១២នាក់ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង