អាមេរិក៖ អវកាសយានិករបស់អង្គការណាសា Megan McArthur បានប្រាប់កាលពីពេលថ្មីៗនេះថា៖ “យើងមានការសោកស្តាយយ៉ាងខ្លាំងដែលបានឃើញភ្លើងឆេះនៅផ្នែកធំៗ នៃផែនដី ដែលមិនមែនតែសហរដ្ឋអាមេរិកទេ”។
ភ្លើងឆេះព្រៃ កំពុងរាលដាលពាសពេញសហរដ្ឋអាមេរិក កាណាដា ក្រិក តួកគី អ៊ីតាលី អាល់ហ្សេរី និងស៊ីបេរី។ មិត្តរួមការងាររបស់លោក McArthur គឺអវកាសយានិកបារាំងលោក Thomas Pesquet បានបង្ហោះរូបថតពីខាងលើ នៅលើបណ្ដាញសង្គម Twitter ។
ភ្លើងឆេះព្រៃ គឺជាចំណុចសម្គាល់មួយដែលអាចមើលឃើញច្បាស់បំផុតនៃវិបត្តិអាកាសធាតុ។ នៅរដូវក្តៅនេះ ភ្លើងឆេះព្រៃ បានបង្កដោយរលកកម្ដៅជាប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់អាមេរិកខាងលិច ក្នុងប្រវត្តិសាស្ត្រ ២០ ឆ្នាំ៕