ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងនេះ គណនីបណ្តាញសង្គមមួយមានឈ្មោះ Lue Eang បានចែករំលែកឱ្យដឹងថា មានក្មេងប្រុសម្នាក់ បានសុំឡានគេជិះពីប៉ោយប៉ែតមកភ្នំពេញដើម្បីស្វែងរកបងប្រុសរបស់ខ្លួនឈ្មោះរាត្រីដែលកំពុងធ្វើការនៅហាងអាហារមួយកន្លែងក្នុងរាជធានីភ្នំពេញ។
គណនីខាងលើបានបន្ថែមថា ដោយសារម្តាយរបស់ក្មេងប្រុសរូបនេះបានមានស្វាមីថ្មី និងបានដេញគ្នាឱ្យចេញពីផ្ទះ បើមិនព្រមចេញទេនោះគាត់នឹងសម្លាប់ចោលតែម្តង។ ដោយសារភាពភិតភ័យបែបនេះ ហើយទើបបណ្តាលឱ្យក្មេងប្រុសកម្សត់នេះ ដាច់ចិត្តសុំឡានគេជិះពីប៉ោយប៉ែតមកភ្នំពេញ ដើម្បីរកបងប្រុសឱ្យជួយដែលពេលនោះប្អូនបាននៅទីតាំងជិតស្ពានអាកាស ៧មករា៕