×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតប្រធាន​ក្រុមបាល់ទាត់​នារី​អាហ្វហ្គានីស្ថាន ប្រាប់​កីឡាការិនី​ទាំងអស់​ឱ្យដុត​សម្លៀកបំពាក់ និងរូបថត​របស់​ពួកគេចោល

ដាណឺម៉ាក៖ អតីតប្រធានក្រុមកីឡាបាល់ទាត់នារី របស់ប្រទេសអាហ្វហ្គានីស្ថាន បានជំរុញឱ្យកីឡាការិនីសញ្ជាតិអាហ្វហ្គានីស្ថានគ្រប់រូប លុបបណ្តាញសង្គម បំផ្លាញអត្តសញ្ញាណសាធារណៈ និងដុតសម្ភាររបស់ពួកគេដើម្បីសុវត្ថិភាពរបស់ពួកគេ ព្រោះប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ម្តងទៀត។

អតីតកីឡាការិនីរបស់ក្រុមបាល់ទាត់នារីអាហ្វហ្គានីស្ថានរូបនេះ កំពុងស្ថិតនៅទីក្រុង Copenhagan ប្រទេសដាណឺម៉ាក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសមួយនៅថ្ងៃពុធទី១៨ ខែសីហា ថា ពួកសកម្មប្រយុទ្ធ បានសម្លាប់រំលោភ និងគប់ដុំថ្មលើស្ត្រី កាលពីអតីតកាល ហើយភ័យខ្លាចថា មិនដឹងមានអ្វីកើតឡើងចំពោះអនាគតរបស់កីឡាការិនីអាហ្វហ្គានីស្ថានទាំងនោះឡើយ។

លោកស្រី Khalida Popal បាននិយាយថា នាងតែងតែប្រើប្រាស់សំឡេងរបស់នាងដើម្បីលើកទឹកចិត្តដល់យុវនារី “ឱ្យឈររឹងមាំក្លាហាន”។

ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់តាលីបង់ ឆ្នាំ១៩៩៦-២០០១ តាលីបង់ បានបញ្ឈប់ស្ត្រី មិនឱ្យធ្វើការឡើយ។ ចំណែកក្មេងស្រី មិនត្រូវបានអនុញ្ញាតឱ្យទៅសាលារៀនទេ ហើយស្ត្រីត្រូវមានក្រណាត់គ្របរាងកាយឱ្យជិត ដើម្បីចេញទៅខាងក្រៅ ដែលត្រូវមានសាច់ញាតិបុរសរួមដំណើរជាមួយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង