ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៣៣នាក់ ខណៈអ្នកជំងឺចំនួន ៦៣២នាក់ បានជាសះស្បើយ និងស្លាប់ចំនួន ១៧នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៨៧.៧២៣ នាក់ អ្នកជំងឺជាសះស្បើយ ៨៣.២៩៨ នាក់ និងមានអ្នកស្លាប់សរុប ១.៧៤៧ នាក់៕