×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

កន្ធាយតូច​១ក្បាល បានស៊ី​សំរាម​ប្លាស្ទិក​ពេញពោះ ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា

ថៃ៖ ការថតកាំរស្មីអ៊ិចលើសត្វកន្ធាយមួយក្បាល ដែលត្រូវបានជួយសង្គ្រោះនៅលើកោះភូកេត ប្រទេសថៃ បានបង្ហាញថា វាបានស៊ីសំរាមជាង ១៥០ ដុំ។

កន្ធាយ១ក្បាលនេះ ត្រូវបានជួយសង្គ្រោះ កាលពីខែមុន ហើយក្រោយមកត្រូវបាន គេរកឃើញថាមានសំរាម ១៥៨ ដុំ នៅក្នុងក្រពះរបស់វា។ នេះបើយោងតាមនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រថៃ។

លទ្ធផលមន្ទីរពិសោធន៍ បានបង្ហាញថា វាមានបញ្ហាពោះវៀនដែលអាចបណ្តាលមកពីកាកសំណល់ទាំងអស់ដែលវាបានស៊ី។ ចំណែកលាមករបស់វា ជុះមកជាកាកសំណល់ប្លាស្ទិក និងសម្ភារផ្សេងទៀត ដូចជាសរសៃអំបោះ និងក្រណាត់។

សត្វសមុទ្រដែលមានទម្ងន់ ៣ គីឡូក្រាមនេះ ត្រូវបានគេរកឃើញនៅថ្ងៃទី២៣ ខែកក្កដា នៅកោះភូកេត។ វាទន់ខ្សោយ នៅពេលគេនាំទៅមជ្ឈមណ្ឌលសង្គ្រោះសត្វ ដែលជិតផុតពូជ។

យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ ប្រទេសថៃ គឺជាប្រទេសដែលមានកាកសំណល់ប្លាស្ទិកដែលបានចោលទៅក្នុងសមុទ្រច្រើនជាងគេទី១០ នៅលើពិភពលោក។ ប្រទេសនេះ បញ្ចេញសំណល់ប្លាស្ទិក ១,០៣ តោនក្នុង១ឆ្នាំ ក្នុងនោះស្ទើរតែពាក់កណ្តាល បានចូលក្នុងទឹកសមុទ្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង