ភ្នំពេញ៖ បិទផ្នែកទាំងមូលផ្សារក្រមួនអង្គអេង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ រយៈពេល៤៨ម៉ោង។ នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួន នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។
អនុគណៈកម្មការ បានបញ្ជាក់ថា ទីតាំងខាងលើ កំពុងរង់ចាំមើលលទ្ធផល នៃកាវិភាគមេរោគ និងមានចំណាត់ការបន្ត។ ជាមួយគ្នានោះ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងពាក់ព័ន្ធទីតាំងខាងលើ បង្កើនការប្រុងប្រយ័ត្ន និងតាមដានសុខភាព ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល៕
អត្ថបទ ៖ សន ពិសិដ្ឋ