×

មន្ត្រី​ពន្លត់អគ្គិភ័យ​ដែល​រលាកខ្លួន​ពេល​ជួយ​ពលរដ្ឋ​ដោយមិនគិត​សុវត្ថិភាព​ផ្ទាល់ខ្លួន ទទួល​ការគោរព​កោតសរសើរ​ពី​មហាជន

ភ្នំពេញ៖ នេះជាការលះបង់មួយរបស់មន្ត្រីពន្លត់អគ្គិភ័យ ការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ សុខចិត្តជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ឱ្យបានរួចផុត ជីវិត ដោយមិនគិតពីសុវត្ថិភាពខ្លួនឯង ។

នេះហើយ គឺជាទឹកចិត្តរបស់អ្នកពន្លត់អគ្គិភ័យ ស៊ូលំបាកខ្លួន មិនឱ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ។ សេចក្ដីអង់អាចក្លាហានរបស់មន្ត្រីពន្លត់អគ្គិភ័យខាងលើ ត្រូវបានមហាជនកោតសរសើរគ្រប់ៗគ្នា។

មន្ត្រីរូបនេះ ត្រូវបានស្គាល់ឈ្មោះថា ឌួង ចាន់សិត្យា អាយុ៣១ឆ្នាំ ដោយត្រូវរងរបួសរលាកភ្លើង ខណៈពេលសម្រុកចូលទៅបាញ់ទឹកពន្លត់ភ្លើង កាលពីព្រឹកមិញនោះ ដើម្បីការពារមិនមានការរាលដាលដល់ ផ្ទះរបស់ប្រជាពលរដ្ឋជិតខាងនោះទេ។

អគ្គិភ័យបានឆាបឆេះផ្ទះស្តុកគ្រឿងអគ្គិសនីមួយកន្លែង ដែលបានកើតឡើងនៅម៉ោង ៦និង ៤០នាទីព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលក់គ្រឿងអគ្គិសនី នៅតាមបណ្ដោយផ្លូវ៤០៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះសង្ស័យ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង