កម្សាន្ត៖ ទទួលបានភាពល្បីល្បាញតាំងពីក្មេង កូនកាត់ ៣សាសន៍អាមេរិក កូរ៉េ និងអាល្លឺម៉ង់ Ella Gross បានប្រលូកនឹងវិស័យបង្ហាញម៉ូតតាំងពីអាយុ ៧ឆ្នាំមកម្ល៉េះ។ មកទល់ពេលបច្ចុប្បន្ន Ella កំពុងហ្វឹកហាត់យ៉ាងស្វិតស្វាញក្រោមដំបូងផលិតកម្ម YG ដើម្បីត្រៀមប្រលូកនឹងវិស័យសិល្បៈ។
ក្រៅពីទទួលបានភាពទាក់ទាញលើរូបសម្រស់ហើយ ក្មេងស្រីរូបនេះក៏ល្បីថាមានមុខមាត់ស្រដៀងនឹង Jennie ក្នុងក្រុមBlackpink ផងដែររហូតទទួលបានរហ័សនាមថា Jennieតូច ទៀតផង។ ដោយសារមានដុងសិល្បៈ និងត្រៀមខ្លួនរួចជាស្រេចនឹងដើរលើវិថីមួយនេះ Ella បានថែរក្សារូបរាង និងសម្រស់យ៉ាងយកចិត្តទុកដាក់បើទោះជានាងមានវ័យក្មេងក៏ពិតមែន។
ក្រលេកមើលសកម្មភាពប្រចាំថ្ងៃរបស់នាង Ella បានធ្វើលំហាត់ប្រាណជាប្រចាំ និងបរិភោគអាហារដែលល្អចំពោះសុខភាព និងរក្សាទម្ងន់។ មិនត្រឹមតែប៉ុណ្ណោះ បើទោះជាវ័យទើប ១២ឆ្នាំក៏ពិតមែន តែក្មេងស្រីរូបនេះបានថែរក្សាស្បែកមុខរបស់នាងយ៉ាងយកចិត្តទុកដាក់ នេះបើយោងតាមវីដេអូបង្ហាញពីវិធីថែរក្សាសម្ជស្សរបស់នាងឃើញមានផលិតផលរហូតដល់ ១៥មុខឯណោះដែលនាងប្រើជាប្រចាំ។
Ella គឺជាតារាបង្ហាញម៉ូតវ័យក្មេងមួយរូបដែលធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរពីសម្រស់របស់នាងជាខ្លាំង។ គ្រប់គ្នាជឿថា នៅពេលដែលនាងបានប្រលូកក្នុងសិល្បៈពេញសិទ្ធហើយនោះ ប្រជាប្រិយភាពរបស់នាងនឹងមានសន្ទុះខ្លាំងមិនចាញ់ Blackpink ពេលនេះឡើយ៕