ជប៉ុន៖ កោះថ្មីមួយ ត្រូវបានគេរកឃើញមានចម្ងាយប្រហែល ១២០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតូក្យូ បន្ទាប់ពីភ្នំភ្លើងក្រោមបាតសមុទ្រមួយ បានចាប់ផ្តើមផ្ទុះ កាលពីចុងសប្តាហ៍មុន។
កោះថ្មីនេះមានរាងជាអក្សរ C ដែលមានអង្កត់ផ្ចិតប្រហែល ១ គីឡូម៉ែត្រ។ វាត្រូវបានគេរកឃើញ បន្ទាប់ពីភ្នំភ្លើងដែលមានចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងត្បូងនៃកោះ Iwo Jima ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានផ្ទុះឡើងកាលពីថ្ងៃសុក្រកន្លងទៅ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមាន អំពីផ្សែង និងផេះខ្មួលខ្មាញ់ នៅក្នុងដែនទឹកក្បែរនោះ ខណៈការផ្ទុះនឹងបន្តកើតមាន។ ចំណែក ឆ្មាំសមុទ្រ បានរកឃើញកោះដែលទើបកកើតថ្មីនេះ នៅពេលដែលពួកគេសង្កេតឃើញការផ្ទុះឡើងពីលើអាកាសកាលពីថ្ងៃអាទិត្យ។
សូមជម្រាបថា កោះដែលកកើតថ្មីៗ ត្រូវបានរកឃើញនៅក្នុងតំបន់នេះនៅឆ្នាំ១៩០៤, ១៩១៤ និង ១៩៨៦ ប៉ុន្តែពួកវាបានលិចទឹកទៅវិញ ដោយសាររលក និងចរន្តទឹក។ យោងតាមឆ្មាំសមុទ្រ បានឱ្យដឹងថា កោះមួយដែលបានរកឃើញនៅឆ្នាំ១៩៨៦ បានលិច ក្រោយគេរកឃើញប្រហែលពីរខែប៉ុណ្ណោះ៕
(ទស្សនាវីដេអូ)