×

មិននឹកស្មានថា មុខមាត់ដើម​របស់​តារា​បណ្តាញ​សង្គម​ដែល​វះកាត់​កែសម្ជស្ស​ឱ្យដូចហ្វាន ពីងពីង មាន​ភាពខុសប្លែកគ្នា​ដល់​ថ្នាក់នេះ

ចិន៖ ហ្វាន ពីងពីង គឺជាតារាស្រីមួយរូបដែលមានមនុស្សស្រីជាច្រើនបានរត់ទៅកែសម្ជស្សឱ្យដូចនាង ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះមានតែ តារាបណ្តាញសង្គម He Chengxi ម្នាក់ប៉ុណ្ណោះដែលធ្វើកែកុនស្រដៀងនឹង ហ្វាន ពីងពីង ខ្លាំងជាងគេរហូតធ្វើឱ្យអ្នកកាសែត និងអ្នកប្រមាញ់រូបមានការច្រលំស្ទើរគ្រប់គ្នា។

He Chengxi បានចំណាយពេល ៨ឆ្នាំ ទម្រាំបានមុខមាត់ស្រដៀងនឹងមុខ ហ្វាន ពីងពីង ដល់ថ្នាក់នេះដោយនាងបានចំណាយប្រាក់អស់ជាង ១លានដុល្លារឯណោះ។ មុខមាត់ដែលមានភាពខុសប្លែកគ្នានឹងមុខពីកំណើតរបស់ Chengxi គឺជាស្នាដៃអតីតស្វាមីរបស់នាងជាអ្នកជំនាញខាងផ្នែកកែសម្ជស្ស អ្នកទាំង ២បានសម្រេចចិត្តលែងលះគ្នាក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ៨ឆ្នាំទើប Chengxi ដឹងថាអតីតស្វាមីខ្លួនជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នា។

ក្រឡេកមើលទៅមុខមាត់ដើមរបស់ Chengxi ទើបដឹងថា នាងបានកែមុខឡើងសុះ បើប្រៀបធៀបមុខដើម និងមុខក្រោយវះកាត់កែសម្ជស្សរួចគឺមានភាពខុសគ្នាដាច់ស្រលះតែម្តង។ ទោះជាយ៉ាងណា Chengxi បានបញ្ជាក់ឱ្យដឹងថា នាងពិតជាស្រលាញ់មុខ ហ្វាន ពីងពីង ខ្លាំងណាស់ ដូចនេះទោះត្រូវចំណាយប្រាក់ និងត្រូវប្រឈមមុខនឹងផ្លែកាំបិតច្រើនដងប៉ុណ្ណាក៏នាងសុខចិត្តដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង