ភ្នំពេញ៖ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកជំងឺកូវីដ១៩ ដែលជាប្រភេទបំប្លែងថ្មី អាល់ហ្វា (ALPHA) នៅអគារកោះពេជ្រ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។
ដោយពេលនេះ អាជ្ញាធរមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកបងប្អូនកម្មករសំណង់ នៅអគារកោះពេជ្រ និងនៅជុំវិញទីតាំងខាងលើ។ ចំពោះលទ្ធផលយ៉ាងណានោះ នឹងត្រូវបង្ហាញនៅពេលក្រោយ៕