×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

លោកស្រី ឱ វណ្ណឌីន ពន្យល់​មូលហេតុ​ចាក់វ៉ាក់សាំង​ដូសទី៣ មាន​ប្រតិកម្ម ឬ​ផលរំខាន​ខ្លាំង

មានការលើកឡើងក្នុងបណ្តាញសង្គមច្រើនពីផលរំខានខ្លាំង នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសជំរុញ ដែលមានការខុសប្លែកពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ឬទី២។

ស្រាយចម្ងល់ខាងលើនេះ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានពន្យល់ថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ គឺចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសអង់គ្លេស និងជប៉ុន ដោយវ៉ាក់សាំងទាំងនេះប្រើប្រាស់វីរុសដើម្បីផលិតចេញជាវ៉ាក់សាំង។

លោកស្រីបានបន្តថា ជាទូទៅការចាក់វ៉ាក់សាំងតែងមានប្រតិកម្មឆ្លើយតប ដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់កម្លាំងជាដើម ហើយប្រតិកម្មឆ្លើយតប ឬផលរំខាននោះក៏ខុសគ្នាទៅតាមប្រភេទវ៉ាក់សាំងនីមួយៗដែរ។ បើមានផលរំខានទាំងអស់នោះក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ រួច លោកស្រីថា កុំមានការព្រួយបារម្ភអី ដោយសារតែវ៉ាក់សាំងធ្វើការជាមួយសរីរាង្គ ហើយសរីរាង្គធ្វើការជាមួយវ៉ាក់សាំងវិញ ដោយផលរំខានទាំងនោះ នឹងបាត់ទៅវិញ ក្នុងរយៈពេលពេលយ៉ាងយូរ ៣ថ្ងៃប៉ុណ្ណោះ (២៤ម៉ោង ទៅ៧២ម៉ោង)។
“មានន័យថា ២៤ម៉ោងដំបូង ជាពេលវេលាដែលកំពុងតែយូកយ៉ាក់ ក្រឡុកក្រឡាក់គ្នា ធ្វើការជាមួយគ្នា បែកញើសផងអីផង ធ្វើឱ្យប្រតិកម្ម ប៉ុន្តែបន្ទាន់ពី១ថ្ងៃហ្នឹងទៅស្ថានភាពមានការថយចុះហើយ ចាប់ពីថ្ងៃទី២ទៅស្រួលឡើងវិញ យ៉ាងច្រើននៅអស់កម្លាំងអីតិចតួចប៉ុណ្ណឹងឯង”។

ទោះយ៉ាងណាក៏ដោយ លោកជំទាវអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ណែនាំឱ្យអ្នកចាក់វ៉ាក់សាំងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំសំងំនៅផ្ទះ ប្រសិនបើមានអាការៈថប់ដង្ហើម ឬដកដង្ហើមខ្លីៗ៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង