×

ដោយរំពឹងថាបានជីវិត​ដ៏ល្អប្រសើរ កីឡាករ​បាល់ទាត់​អាហ្វហ្គនីស្ថាន​ម្នាក់ ស្លា ប់​ក្នុងហេតុការណ៍​ដណ្ដើមគ្នា​ឡើង​យន្តហោះ

អាហ្វហ្គានីស្ថាន៖ កីឡាករបាល់ទាត់ អាយុ១៩ឆ្នាំ ឈ្មោះ Zaki Anwari ស្ថិតក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថានដែលបានស្លាប់ អំឡុងការប៉ុនប៉ងដើម្បីភៀសខ្លួនចេញពីទីក្រុងកាប៊ុល កាលពីថ្ងៃចន្ទកន្លងទៅ។

ការស្លាប់របស់ Anwari មិនទាន់មានភាពច្បាស់លាស់នោះទេ ដោយសេចក្ដីរាយការណ៍មួយថា Anwari បានធ្លាក់ពីលើយន្តហោះយោធាអាមេរិក បន្ទាប់ពីយន្តហោះបានហោះឡើង។

របាយការណ៍មួយទៀត ថា Anwari គឺជាពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានគេរកឃើញស្លាប់ នៅក្នុងកង់របស់យន្តហោះអាមេរិក ដែលចាកចេញពីទីក្រុងកាប៊ុល។

ទោះយ៉ាងណាទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Ariana News រាយការណ៍ថា Anwari បានតោងនៅខាងក្រៅយន្តហោះ ហើយបានធ្លាក់ស្លាប់។

សូមបញ្ជាក់ថា មន្រ្តីអាមេរិក បានរកឃើញសពជនជាតិអាហ្វហ្គានីស្ថានម្នាក់ ដែលបានស្លាប់ បន្ទាប់ពីពីឡុត រកឃើញថា កង់របស់យន្តហោះបានគាំង មិនអាចបិទបានឡើយ។ ការរកឃើញនេះបានបង្ខំឱ្យយន្តហោះចុះចតជាបន្ទាន់ នៅកាតា។

Anwari គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់នៅព្រលានយន្តហោះទីក្រុងកាប៊ុលដែលព្យាយាមភៀសខ្លួនចេញពីប្រទសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានក្ដោបក្ដាប់អំណាច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង