×

គ្រាន់តែ​ទទួល​បាន​សារ​សុំជំនួយ​ពី​កសិករ​នៅ​ខេត្តសូរិន្ទ​ឱ្យជួយទិញ​អង្ករភ្លាម តារា​សម្តែងជើង​ចាស់ Ann Thongorasom ប្រញាប់​ប្រមូលទិញ​ទាំងអស់

ថៃ៖ តារាសម្តែងជើងចាស់ Ann Thongorasom បានសម្រេចចិត្តជួយទិញអង្ករពីកសិករម្នាក់នៅខេត្តសូរិន្ទ ក្រោយទទួលបានសារសុំជំនួយពីនាងឱ្យជួយទិញអង្ករដែលលក់មិនចេញចំនួន ២តោនកាលពីពេលថ្មីៗនេះ។

តារាសម្តែងជើងចាស់ Ann បានទទួលយកសំណើរពីកសិកររូបនោះដែលបានទិញអង្ករប្រភេទផ្កាម្លិះ ធម្មជាតិគ្មានជាតិគីមី និងបានដឹកពីខេត្តសុរិន្ទទៅទីក្រុងបាងកកដើម្បីធ្វើការចែកចាយដល់តំបន់ដែលកំពុងជួបការខ្វះខាត។

យោងតាមការឱ្យដឹងពីកសិកររូបនោះបានបញ្ជាក់ថា អង្ករដែលធ្លាប់តែលក់បាន ១៣-១៥ បាតក្នុងមួយគីឡូកាលពីមុន បានធ្លាក់នៅសល់ត្រឹម ៧-៨ បាតក្នុងមួយគីឡូប៉ុណ្ណោះក្នុងពេលបច្ចុប្បន្ន។ គួរបញ្ជាក់ដែរថា អំលុងពេលនៃវិបត្តិកូវីដ១៩ ប្រជាពលរដ្ឋថៃជាច្រើនបានជួបការខ្វះខាតខ្លាំង ស្របពេលនោះដែរក៏មានតារាល្បីៗមួយចំនួនបានរៀបចំម្ហូបអាហារចែកជូនពួកគេដែលអាចជួយអ្នកខ្វះខាតទាំងនោះបានមួយរយៈផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង