×

ជំងឺដុំពក​លើស្បែក​សត្វគោ ក្របី កំពុង​ឆ្លងរាលដាល​នៅក្នុង​ខេត្តកំពង់ឆ្នាំង ពេទ្យសត្វ​ចុះអន្តរាគមន៍

កំពង់ឆ្នាំង៖ ជំងឺដុំពកនៅលើស្បែកសត្វគោ ក្របី កំពុងឆ្លងរាលដាលទៅលើសត្វគោក្របី របស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង។

លោកក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តកំពង់ឆ្នាំងបាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ខែសីហា ឆ្នាំ២០២១ មានសត្វគោ ក្របី របស់ប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ១.៥៤៩ក្បាល បានកើតជំងឺដុំពកនៅលើស្បែក។

លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថា ជំងឺនេះ ភាគច្រើន កើតទៅលើសត្វគោចំពោះសត្វក្របី មានតិចតួចប៉ុណ្ណោះ។ ក្រោយពីផ្ទុះជំងឺនេះ មន្ត្រីពេទ្យសត្វបានចុះអន្តរាគមន៍ ជាបន្តបន្ទាប់ដោយព្យាបាលជាឱ្យសះស្បើយចំនួន ៣៣៩
ក្បាល, កំពុងព្យាបាលចំនួន ១.២០៤ក្បាល និង ងាប់ចំនួន ៦ក្បាល ហើយស្រុកដែលមានសត្វឈឺច្រើនជាងគេ គឺស្រុកបរិបូរណ៍៕

ប្រភព៖ ទូរទស្សន៍ជាតិ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង