
អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់ បានដុតបំផ្លាញសួនកម្សាន្តមួយនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីវីដេអូជាច្រើន ត្រូវបានបែកធ្លាយល្បីពាសពេញពិភពលោក ដែលបង្ហាញពីសកម្មភាពលេងសើចរបស់ក្រុមតាលីបង់។

ពួកគេ បានដុតបំផ្លាញសួនកម្សាន្តនេះ នៅពេលយប់នៅទីក្រុង Sheberghan ដែលត្រូវបានប្រើប្រាស់សម្រាប់រៀបចំព្រឹត្តិការណ៍កីឡា និងវប្បធម៌សម្រាប់កុមារ។
ក្រុមតាលីបង់ បានជំទាស់នឹងរូបចម្លាក់ នៅក្នុងបរិវេណនៃសួនកម្សាន្តនេះ ដែលពួកគេអះអាងថា ជាការមិនគោរពចំពោះសាសនា ក្រោមការបកស្រាយស៊ីជម្រៅរបស់ពួកគេអំពីសាសនាឥស្លាម។
សូមរំឭកថា កាលពីពេលថ្មីៗនេះ វីដេអូមួយ បានបង្ហាញពីសកម្មភាពរបស់ក្រុមតាលីបង់ កំពុងជិះឡានបុកគ្នា ប៉ុន្តែក្នុងដៃមានកាំភ្លើង។ ចំណែកវីដេអូមួយផ្សេងទៀត គេឃើញពួកគេ កំពុងជិះសេះវិល យ៉ាងសប្បាយរីករាយ និងកំពុងហាត់ប្រាណនៅក្នុងក្លិបហាត់ប្រាណមួយផងដែរ៕



(ទស្សនាវីដេអូ)