×

ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​ប្រឆាំងនឹង​ការពាក់ម៉ាស ហក់វាយ​និង​ធាក់​ចៅក្រម​ក្នុងតុលាការ

ឥណ្ឌូណេស៊ី៖ បុរសម្នាក់ដែលជាអ្នកប្រឆាំងនឹងការពាក់ម៉ាស បានហក់វាយប្រហារចៅក្រម នៅក្នុងសវនាការ បន្ទាប់ពីគាត់ត្រូវបានផ្តន្ទាទោស កាលពីពេលថ្មីៗនេះ។

វីដេអូដែលបានសាយភាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានបង្ហាញពីសកម្មភាពរបស់បុរសជនជាតិឥណ្ឌូណេស៊ីនោះ ស្ទុះចេញពីកៅអី រួចវាយ ហើយធាក់ចៅក្រមថែមទៀតផង។

បុរសនោះ មានឈ្មោះ Yunus Wahyudi ដែលបានប្រកាសខ្លួនឯងថាជា៖ “ សកម្មជនប្រឆាំងនឹងការពាក់ម៉ាស” ត្រូវផ្ដន្ទាទោសពីបទរំលោភលើច្បាប់ “ស្តីពីការធ្វើចត្តាឡីស័ក” ព្រមទាំង “ច្បាប់ព័ត៌មាននិងការទូទាត់អេឡិចត្រូនិក” របស់ប្រទេសឥណ្ឌូណេស៊ី តុលាការ តុលាការនៅភាគខាងកើតកោះជ្វា បានផ្តន្ទាទោសគាត់ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ។

ចំណែកចៅក្រម មានឈ្មោះ Khamozaru Waruwu ត្រូវបុរសរូបនោះ ដាល់ត្រូវមួយដៃ និងធាក់មួយជើង តែមិនមានរបួសធ្ងន់ធ្ងរអ្វីឡើយ។ ភ្លាមៗនោះ មន្ត្រីបាននាំគ្នាចូលឃាត់ផងដែរ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង