×

ទើប​ស្ងាត់ដំណឹង​ត្រូវ​ឪពុក​ធ្វើបាប ពេលនេះ​តារា​ចម្រៀង Britney Spears ត្រូវបាន​ស៊ើបអង្កេត​ពី​បទវាយ​អ្នកសម្អាត​ផ្ទះ

អាមេរិក៖ មួយរយៈពេលមុន សារព័ត៌មានរបស់តារាចម្រៀង Britney Spears ដែលត្រូវឪពុកធ្វើបានទាំងផ្លូវកាយ ផ្លូវចិត្តនាងជាយូរឆ្នាំ បានរីកសុះសាយរហូតមានការប្តឹងផ្តល់ និងកាត់ផ្តាច់ទំនាក់ទំនងគ្នា ធ្វើឱ្យគ្រប់គ្នាមានក្តីអាណិតនាងជាខ្លាំង។ ខណៈរឿងមួយនេះស្ងប់ស្ងាត់មិនទាន់បានប៉ុន្មានផង ពេលនេះ Britney Spears កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទវាយអ្នកសម្អាតផ្ទះរបស់នាងវិញម្តង។

ទាក់ទងនឹងបញ្ហានេះ មិត្តជិតស្និទ្ធរបស់ Britney Spears បានអះអាងថា នាងមិនបានវាយអ្នកសម្អាតផ្ទះឡើយ ប៉ុន្តែសកម្មភាពដែលធ្វើឱ្យគ្រប់គ្នាយល់ច្រលំថា Britney បានប្រើហិង្សានោះគឺនៅពេលដែល Britney ព្យាយាមទាញទូរសព្ទចេញពីដៃអ្នកសម្អាតផ្ទះដែលកាន់ក្នុងដៃប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកទាំងពីរ បានឈ្លោះប្រកែកគ្នានៅពេលដែលពួកគេនាំសត្វសុនខទៅមន្ទីរពេទ្យ និងបានទាស់សម្តីគ្នារឿងអ្វីម៉្យាងដែលមិនមានការបកស្រាយពីភាគីទាំងសងខាងឡើយ។

គួរបញ្ជាក់ថា រឿងអាស្រូវដែលគ្រប់គ្នាយល់ថា តារាចម្រៀងវ័យ ៣៩ឆ្នាំ Britney ប្រើលើអ្នកធ្វើការឱ្យនាងកំពុងស្ថិតក្រោមស៊ើបអង្កេតពីមន្ត្រីប៉ូលិស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង