×

CBS Fantasy League ៖ ឈ្វេងយល់​អំពី​ការលេង ការចុះឈ្មោះ និង​លក្ខណៈ​ពិសេស​របស់ Chips ទាំងបួន

លក្ខន្តិកៈការចូលរួមលេងនិងការចុះឈ្មោះ ក្នុងកម្មវិធី CBS Fantasy League
1. អ្នកចូលរួមលេង ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
2. អ្នកចូលរួមលេង ត្រូវមានគណនីតែ មួយ(១)ប៉ុណ្ណោះក្នុង CBS Fantasy League
3. អ្នកឈ្នះ ត្រូវមកទទួលរង្វាន់ដោយផ្ទាល់ និងបង្ហាញខ្លួនក្នុងកម្មវិធី CBS Fantasy League
4. អ្នកចូលរួមលេង មានសិទិ្ធឈ្នះរង្វាន់ប្រចាំសប្តាហ៍និងរង្វាន់ប្រចាំខែ ច្រើនដងដោយមិនកំណត់ចំនួនដងចំនួនដង
5. អ្នកចូលរួមលេងគ្រប់រូបមានសិទិ្ធឈ្នះរង្វាន់ ប្រចាំ សប្តាហ៍ រង្វាន់ប្រចាំខែ និងរង្វាន់ធំប្រចាំំឆ្នាំ លើកលែងតែបុគ្គលិក CBS ប៉ុណ្ណោះ
6. អ្នកចូលរួមលេង ត្រូវចុះឈ្មោះដោយប្រើ ឈ្មោះពិត និងដាក់ឈ្មោះក្រុម ឱ្យបានត្រឹមត្រូវដោយមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់សង្គម
7. CBS Fantasy មានសិទ្ធលុបចោល និងមិនផ្តល់រង្វាន់ដល់គណនីណាដែលមិនគោរពតាមលក្ខន្តិកៈ ហើយជ្រើសរើសអ្នកដែលមានពិន្ទុខ្ពស់បន្ទាប់ដែលបានគោរពលក្ខន្តិកៈមកជំនួស។

ចំពោះសុពលភាពនៃការចុះឈ្មោះក្នុងកម្មវិធី CBS Fantasy League គឺបើកទទួលជារៀងរាល់ថ្ងៃ រហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរស័ព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

នៅក្នុង Fantasy មានលក្ខណៈពិសេសមួយ គឺលោកអ្នកមាន Chip (Super) ចំនួន ៤ ដូចជា Wildcard, Triple Captain, Bench Boost, Freehit.
-Wildcard៖ លោកអ្នកអាចដោះដូរកីឡាករបានដោយសេរីដោយមិនត្រូវបានកាត់ពិន្ទុ ប៉ុន្តែលោកអ្នកអាចប្រើបានតែ ២ដងប៉ុណ្ណោះក្នុង១រដូវកាល គឺនៅដើមរដូវកាលនិងពាក់កណ្តាលរដូវកាលបាន១ដងទៀត។
-Triple Captain៖ កីឡារករដែលលោកអ្នកដាក់ជា Triple Captain នឹងទទួលបានពិន្ទុគុណនឹង៣។
-Bench Boost: ជាទូទៅពិន្ទុរបស់កីឡាករបម្រុងពុំគិតចូលនោះទេ ប៉ុន្តែនៅពេលលោកអ្នកដាក់ Bench Boost គឺមានន័យថា កីឡាករបម្រុងត្រូវបានបូកពិន្ទុចូលជាមួយជម្រើស ១១នាក់ ប៉ុន្តែលោកអ្នកអាចប្រើវាបានតែម្ដងប៉ុណ្ណោះក្នុង ១រដូវកាល។
-Freehit មិនខុសគ្នានឹង Wildcard ទេគឺលោកអ្នកអាចដោះដូរកីឡាករដោយសេរីដោយមិនត្រូវបានកាត់ពិន្ទុ ប៉ុន្តែសប្ដាហ៍ក្រោយ ក្រុមកីឡាករចាស់របស់អ្នកនឹងត្រឡប់មកវិញ។ លោកអ្នកអាចប្រើវាបានតែ ១ដងប៉ុណ្ណោះក្នុង១រដូវកាល។

League code 👉 ecnoku ចុះឈ្មោះ 👉 http://pluskh.com.kh/fantasy/ ឆែកឈ្មោះដែលបានចុះនៅទីនេះ 👇 http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង