ជាការពិត នេះគឺជាការប្រកួតដ៏ល្អមួយសម្រាប់ Manchester City បន្ទាប់ពីទទួលបានលទ្ធផលមិនល្អចំនួនពីរប្រកួតជាប់គ្នា។ Norwich City សក្តិសមនឹងទទួលបានការគោរព ហើយពិតជាមានសមត្ថភាពក្នុងការធ្វើឱ្យការប្រកួតនេះក្លាយជាកិច្ចការមួយដែលមិនមែនងាយស្រួលសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសឡើយ ប៉ុន្តែក្រុមការងារយើងពិបាកនឹងព្យាករណ៍ពីអ្វីផ្សេង ក្រៅពីជោគជ័យគ្រាប់បាល់យ៉ាងតិចចំនួន ២គ្រាប់សំរាប់ Manchester City ។
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Manchester City ៖ Ederson (GK); Walker, Stones, Dias, Zinchenko; Gundogan, Rodri; Mahrez, Grealish, Sterling; De Bruyne
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Norwich City ៖ Krul (GK); Aarons, Hanley, Gibson, Giannoulis; Lees-Melou, Gilmour, Rupp; Cantwell, Pukki, Rashica
ក្រុមការងារកីឡារបស់យើងនៅ CBS Sports បានព្យាករចំនួនគ្រាប់បាល់ដែលអាចរកបានសរុបគឺច្រើនជាង១ គ្រាប់នៅក្នុងការប្រកួតនេះ។ ចុងក្រោយ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Manchester City ២-០ Norwich City ។
ស្ថានីយទូរទស្សន៍ MYTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ នៅថ្ងៃសៅរិ៍ ទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា)។ សូមប្រិយមិត្តអ្នកស្រលាញ់គាំទ្របាល់ទាត់ កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា ជាពិសេសចូលរួមលេង CBS Fantasy League ផងដែរ៕