×

ពិតជា​ខ្លាំងដៃ​មែន មិនត្រឹម​មាន​រឿង​អាស្រូវ​ផ្លូវភេទ​ប៉ុណ្ណោះ​ទេ តែ Kris Wu ថែម​ទាំងធ្លាប់​ធ្វើ​ទង្វើ​បោកប្រាស់​អ្នកគាំទ្រ​ទៀត

ចិន៖ គ្រាន់តែរឿងអាស្រូវផ្លូវភេទរបស់ Kris Wu បានផ្ទុះឡើងភ្លាម បណ្តាមហាជនចាប់ផ្តើមមានភាពមមាញឹកដោយពួកគេធ្វើការស្រាវជ្រាវរឿងរ៉ាវពីអតីតកាលរបស់តារាប្រុសនេះ និងបានស្រាវជ្រាវដឹងថានេះមិនមែនលើកទី១ឡើយដែលតារាប្រុសរូបនេះបានបំពានច្បាប់ ពោលបើរំឭកទៅកាលពីឆ្នាំ ២០១៦ Kris Wu បាននាំចូលកាបូបម៉ាក និងទំនិញក្លែងក្លាយជាច្រើនដើម្បីលក់ទៅឱ្យអ្នកគាំទ្រលោក។

ក្រោយមកត្រូវបាននាយកដ្ឋានគយចាប់បាន ប៉ុន្តែដោយសារអំឡុងពេលនោះ សន្ទុះប្រជាប្រិយភាពរបស់ Kris Wu បានរីកសុះសាយខ្លាំងពេកទើបព័ត៌មានមួយនេះត្រូវសាបវិញដូចគេបេះ។ ជាអតីតសមាជិកក្រុមល្បីឈ្មោះរបស់កូរ៉េខាងត្បូង EXO តារាប្រុសរូបនេះ បានសម្រេចចិត្តចាកចេញពីក្រុម និងត្រឡប់ទៅប្រទេសចិនដើម្បីប្រលូកវិស័យសិល្បៈបន្ត ដោយទទួលបានសន្ទុះនៃការគាំទ្រខ្ពស់លើសពីការរំពឹងទុក។

សម្អាងលើប្រជាប្រិយភាពដែលបានសាងមកជាច្រើនឆ្នាំនេះ Kris Wu បានក្លាយជាតារាមួយរូបដែលអាចរកប្រាក់ចំណូលបានច្រើនក្នុងចំណោមតារា ១០០នាក់ដទៃទៀតដោយលោកអាចរកបានមិនក្រោម ២០លានដុល្លារឡើយក្នុងមួយឆ្នាំ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង